អំពី N.H.O

អភិវឌ្ឍន៍ជីវិតរស់នៅ និង ជួបអ្នកជិតខាងថ្មីទាំងអស់គ្នា
តាំងពីបុរាណមក មនុស្សគ្រប់រូបតែងមានទំនាក់ទំនងជាមួយដីធ្លឺ ក្រោមរូបភាពបុគ្គល គ្រួសារ និងសហគមន៍។ ការទទួលបាននូវភាពសុខដុមរមនា ពីមនុស្សមន្នា ដីធ្លឺ និងសហគមន៍ គឹជាការរស់នៅប្រកបដោយចីរភាព និងនីរន្តភាព។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍ពួកយើងគោរពម្ចាស់ទឹកដី ខិតខំធ្វើការអស់ពិចិត្តដាក់បញ្ចូលទៅក្នុងផែនការមេរបស់យើង។ ហើយរំលេចចេញនូវភាពស្រស់ស្អាត ធានាសុវត្ថិភាព និងស្ថេរភាពជូនលោកអ្នក។ ពួកយើងមិនត្រឹមតែសង់ផ្ទះទេ ពួកយើងបង្កើតសហគមន៍ប្រកបដោយសុខដុមរមនាដែលមានរបៀបរស់នៅល្អ អ្នកជិតខាងល្អ និងទីតាំងល្អ។
ចក្ខុវិស័យ
រីកចម្រើននិងលូតលាស់ទាំងអស់គ្នា
ពួកយើងខិតខំប្រឹងប្រែងនិងរីកចម្រើនជាមួយអ្នកដែលមានតម្លៃនិងចក្ខុវិស័យដូចគ្នា។
អ្នកដែលគាំទ្ររបស់យើងរួមមាន បុគ្គលិក គ្រួសារ អ្នកវិនិយោគ ដែគូរពាណិជ្ជកម្ម និងអ្នកដែលជឿជាក់លើការកសាងពីភពដែលផ្តល់ភាពសុខដុមរមនាជូនដល់មនុស្ស ទីតាំងរស់នៅ និងសហគម៏ទាំងមូល។
ដោយការតស៊ូ និងជឿជាក់ប្ដេជ្ញាចិត្ត របស់ពួកយើងក្នុងការធ្វើ ពួកយើងផ្លាស់ប្ដូរបញ្ហាដែលកំពុងជួបប្រទះ ទៅជាឱកាសនៃការលូតលាស់។
ក្រុមការងាររបស់យើង
បេះដូង និងគំនិត
ផ្ទះដ៏ល្អមួយគឺជាមូលដ្ឋានគ្រឹះសម្រាប់គ្រួសារក្នុងការកសាងជីវិត ហើយក៏ជាដើមកំណើតនៃសហគមន៍ និងវប្បធម៌ផងដែរ។
ពួកយើងមើលឃើញខ្លួនឯងជាក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់សំណង់ សម្រាប់ការកសាងអនាគត់របស់មនុស្សមា្នក់ក្នុងផ្ទះរបស់ខ្លួន។ ចំណុចចុងក្រោយរបស់ពួកយើងមិនមែនជាតួរលេខនោះទេ តែវាជាសំណើចក្អាកក្អាយ ភាពសប្បាយរីករាយ ការយកចិត្តទុកដាក់ និងសេចក្ដីសុខ។ លើសពីការសាងសង់ឥដ្ឋនិងដែក វាត្រូវការមនុស្សដែលមានភាពរីករាយ និងសេចក្ដីសុខពិតប្រាកដដើម្បីដឹកជញ្ជូនសាររបស់ពួកយើង។
នេះហើយគឺជាអាជីវកម្មដែលធ្វើចេញពីបេះដូង!
ជាមួយការស្រឡាញ់ពិតប្រាកដ និងសុទិដ្ឋិនិយមធ្វើឲ្យយើងបានបន្ថែមភាពស៊ីសង្វាក់គ្នា រវាងជំនាញក្នុងការផ្តល់ជូននូវសេវាកម្មល្អ និងគម្រោងដែលមានគុណភាពខ្ពស់ ដើម្បីដំណើរការឆ្ពោះទៅរកគោលដៅរួមមួយគឺ៖ "ការផ្តល់ផ្ទះសម្រាប់មនុស្សគ្រប់គ្នា" ។

LAWRENCE THAM
CHAIRMAN OF BOARD OF DIRECTORS
បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាលាHenleyផ្នែកពាណិជ្ជកម្ម សាលកវិទ្យាល័យផ្នែកអាននៃចក្រភពអង់គ្លេស។ លោកLawrence Tham បានចាប់ផ្ដើមអាជីពការងាររបស់គាត់នៅក្នុងឆ្នាំ1972 ធ្វើការឲ្យក្រុមហ៊ុនដឹកជញ្ជូនយក្ស Stolt Nielsen និងធ្វើការរហូតដល់ទទួលជាតំណែងអ្នកគ្រប់គ្រងនៅប្រទេសសិង្ហបុរី ដោយធ្វើទីផ្សារលើកប៉ាល់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។
ក្នុងឆ្នាំ1980លោកThamបានបំបែកសាខា ហើយរួមគ្នាជាមួយដៃគូរបស់គាត់បានបង្កើត Eastport Maritime Pte Ltd ដែលបានរីកចម្រើនក្លាយជាក្រុមហ៊ុនដឹកជញ្ជូននាវាដ៏ធំ និងជោគជ័យបំផុតមួយនៅក្នុងប្រទេសសិង្ហបុរី ដែលមានការិយាល័យនៅសហរដ្ឋអាមេរិក អឺរ៉ុប និងចិន។
បន្ទាប់ពី 30 ឆ្នាំធ្វើការនៅ Eastport គាត់បានលាលែងពីតំណែងជាប្រធានក្នុងឆ្នាំ 2010 ដើម្បីផ្តោតលើអាជីវកម្មផ្សេងទៀតរបស់គាត់។បន្ថែមពីលើការរកស៊ីផ្នែកដឹកជញ្ជូន លោកThamបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍លំនៅដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសចិន ចាប់តាំងពីឆ្នាំ 1989 ។ ក្រុមហ៊ុនអភិវឌ្ឍន៍របស់លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងអភិវឌ្ឍន៍ជាង 20 រាប់ចាប់ពីលំនៅដ្ឋាន និងផ្ទះដែលមានតម្លៃសមរម្យ រហូតដល់មានហាងពាណិជ្ជកម្មជាច្រើន។
ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយទាំងក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ និងការវិនិយោគនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន លោក Tham បានចាប់ផ្តើមស្វែងរកឱកាសនៅក្នុងទីផ្សារអចលនទ្រព្យវៀតណាម។
ដោយយល់ថាតម្លៃសមរម្យគឺជាកត្តាសំខាន់សម្រាប់អ្នកទិញផ្ទះជនជាតិវៀតណាមភាគច្រើន ចក្ខុវិស័យរបស់គាត់បាននាំគាត់ឱ្យបង្កើតអង្គការលំនៅឋានជាតិនៅឆ្នាំ 2012 ដោយមានគោលដៅអភិវឌ្ឍផ្ទះដែលមានគុណភាពដល់ជនជាតិវៀតណាមហើយពួកគាត់ភាគច្រើនអាចមានលទ្ធភាពទិញបាន។ ក្នុងនាមជាប្រធានក្រុមហ៊ុន N.H.O ក្តីសង្ឃឹមរបស់គាត់គឺសម្រាប់ក្រុមហ៊ុនអាចសាងសង់ផ្ទះចំនួន 10,000 ក្នុងមួយឆ្នាំសម្រាប់ប្រទេសនិងប្រជាជនវៀតណាម។







លោក KIM KYOO CHUL
នាយកប្រតិបត្តិក្រុមហ៊ុន
លោក KIM គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានបទពិសោធន៍ជាង 20 ឆ្នាំ និងមានប្រវត្តិរឹងមាំក្នុងការប្រឹក្សាយោបល់ ស្ថាបត្យកម្ម គម្រោង។
ការគ្រប់គ្រង និងការអភិវឌ្ឍន៍អាជីវកម្មនៅប្រទេសវៀតណាម កូរ៉េ ចិន ថៃ កម្ពុជា និងឥណ្ឌា។
លោក JEONG CHEOL
សមាជិកក្រុមប្រឹក្សាភិបាល
លោក Jeong មានប្រវត្តិពហុវប្បធម៌ដ៏សម្បូរបែប ដោយបានធ្វើការនៅក្នុងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ និងក្នុងប្រទេសកាណាដាផងដែរ។ គាត់មានបទពិសោធន៍ជាង 18 ឆ្នាំធ្វើការនៅក្នុងទីផ្សារអចលនទ្រព្យវៀតណាម។ លោកបានបង្កើតគម្រោងនៅទីក្រុងនានាដូចជាទីក្រុងហាណូយ ហូជីមិញ ហាយហ្វុង និងអានយ៉ាង។
លោក Chung YOU SEOK
នាយកគ្រប់គ្រង
លោក Chung, Ph.D. ក្នុងវិស័យអចលនទ្រព្យ បានចូលរួមក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះជាច្រើននៅក្នុងប្រទេសកូរ៉េ កាហ្សាក់ស្ថាន ហ្វីលីពីន ថៃ និងកម្ពុជា មុនពេលចូលរួមជាមួយ N.H.O ក្នុងឆ្នាំ 2015។ គាត់ពេញចិត្តនិងចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះគោលបំណងរបស់ N.H.O ក្នុងការផ្តល់នូវផ្ទះតម្លៃសមរម្យប្រកបដោយគុណភាពនៅក្នុងប្រទេសវៀតណាម។
លោក LA HOANG NHUT
ប្រធានផ្នែកហិរញ្ញវត្ថុ
លោក NHUT បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ បរិញ្ញាបត្រច្បាប់ បរិញ្ញាបត្រពាណិជ្ជកម្មក្រៅប្រទេស និងបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុ គ្របដណ្តប់លើវិស័យសំណង់ អចលនទ្រព្យ និងការផលិត។ លោកបានកាន់មុខតំណែងសំខាន់ៗនៅក្នុងសាជីវកម្មអចលនទ្រព្យ និងសំណង់ឈានមុខគេដូចជា Bitexco, Posco និង Hoa Binh...
លោក PARK SEUNG HOON
នាយករងគ្រប់គ្រង
ជាមួយនឹងបទពិសោធន៍នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ដូចជាប្រទេសថៃ វៀតណាម និងកម្ពុជា លោក Park មានចំណង់ចំណូលចិត្តក្នុងការបង្កើតបរិយាកាសដែលគ្រួសារ សហគមន៍អាចរីកចម្រើននិងលូតលាស់ជាមួយគ្នា។ គាត់ដាក់ចិត្ត និងលះបង់ដើម្បីអភិវឌ្ឍគម្រោងដែលត្រូវបានរចនាឡើងដើម្បីបង្កើតទំនាក់ទំនង ឱកាស និងសុខុមាលភាពរបស់អ្នករស់នៅទាំងអស់។
អ្នកស្រី LINH HUYNH
នាយកទីផ្សារ
បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទីផ្សារ - លក់ ទីផ្សារ និងសេវាកម្ម ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំក្នុងទីផ្សារ និងអចលនទ្រព្យ អ្នកស្រី Linh បានដើរតួនាទីយ៉ាងសំខាន់ក្នុងគម្រោងអចលនទ្រព្យជាច្រើននៅទូទាំងផ្នែក និងទីផ្សារផ្សេងៗគ្នាក្នុងប្រទេសវៀតណាម រួមមានទីក្រុងហាណូយ ហាឡុង ហាយហ្វុង ផាន់ធីត ទីក្រុងហូជីមិញ និងភូកុក។